%20Development%20of%20the%20Year%20and%20Best%20Borey-detail.jpg)
ក្រុមហ៊ុន ដ្រេហ្គន លែន អ៉ិនវេសម៉ិន ឯ.ក ដែលបានទទួលពានរង្វាន់ Borey (Landed Property) Development of the Year និង Best Borey (Landed Property) Northern Phnom Penh
ចូលរួមអបអរសាទរយ៉ាងក្រៃលែងនិង មោទនភាពបំផុត ចំពោះក្រុមហ៊ុន ដ្រេហ្គន លែន អ៉ិនវេសម៉ិន ឯ.ក ដែលបានទទួលពានរង្វាន់ចំនួន2 នារាត្រីថ្ងៃទី 7 មេសា 2023 គឺពាន Borey (Landed Property) Development of the Year និង Best Borey (Landed Property) Northern Phnom Penh ដែលជាពានក្នុងនាមជាអ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យបុរី ល្អបំផុតប្រចាំឆ្នាំ និងគម្រោងបុរីល្អបំផុតនៃប៉ែកខាងជើង ដែលពានរង្វាន់នេះទទួលបានពី CAMBODIA REAL ESTATE AWARDS 2023 ក្រោមការវាយតម្លៃនិងសហការដោយ ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និង សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ។
ចំពោះសមិទ្ធផលដ៏អស្ចារ្យនេះដែរ គឺទទួលបានដោយការរួមចំណែកពី អតិថិជនដែលតែងតែងធ្វើការគាំទ្រនូវគម្រោងនានា ពី ក្រុមហ៊ុន ដ្រេហ្គន លែន អ៊ិនវេសម៉ិន ឯ.ក ដែលនេះគឺចលករដ៏ខ្លាំងក្លា លើអ្នកអភិវឌ្ឍន៍គម្រោងដ្រេហ្គនលែន អោយកាន់តែមាននូវទឹកចិត្ត និងការនាំជូននូវគេហដ្ឋាន ទំនើប និងការរស់នៅបែបថ្មីជូនអតិថិជនបន្ថែមទៀតក្នុងពេលបច្ចុប្បន្ន និងអនាគត ។