វីឡា (គម្រោងដំណាក់កាលទី១)

វីឡា (គម្រោងដំណាក់កាលទី១)

March 25, 2024

បុរី Dragon Land 598 គឺជាគម្រោងការរស់នៅបែបប្រណិតដំបូងគេក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ ដែលបែងចែកតំបន់រស់នៅរវាងផ្លូវថ្មើរជើង និងផ្លូវយានយន្ត បង្កើតបរិយាកាសរស់នៅប្រកបដោយផាសុខភាព និងសុវត្ថិភាពជាងមុន។ វីឡានីមួយៗត្រូវបានបំពាក់ដោយបរិក្ខារទំនើបៗ ជណ្តើរយន្តឯកជន អាងហែលទឹក កន្លែងទទួលភ្ញៀវ និងចំណតរថយន្តធំទូលាយ។ គម្រោងប្រណិតនេះមិនត្រឹមតែភ្ជាប់ទំនាក់ទំនង សមាជិកគ្រួសារជាមួយសហគមន៍ប៉ុណ្ណោះទេ ថែមទាំងភ្ជាប់ជាមួយធម្មជាតិទៀតផង។ នៅទីនេះមានដើមឈើជាច្រើនដែលផ្តល់ម្លប់ វាលស្មៅខៀវស្រងាត់ សួនបាញ់ទឹកទំហំ 10000㎡ កន្លែងហាត់ប្រាណ សួនកុមារ និងទីលានវាយកូនហ្គោល។