
អំពីយើង
សូមណែនាំ បុរី Dragon Land 598 ដែលជាអ្នកកំណត់កម្រិតស្តង់ដារថ្មីសម្រាប់ការរស់នៅបែបប្រណិតក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍។
បុរី Dragon Land 598 ឈានមុខគេក្នុងវិស័យនៃការរស់នៅបែបប្រណិត ដែលត្រៀមនឹងកំណត់ឡើងវិញនូវកម្រិតស្តង់ដារនៃប្រណិតភាពនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងលំនៅដ្ឋានផ្តាច់មុខរបស់ពួកយើងត្រូវបានរៀបចំយ៉ាងល្អិតល្អន់ដើម្បីផ្តល់ជូននូវបទពិសោធន៍រស់នៅដែលប្លែក និងទំនើបលើសពីការរំពឹងទុក។ ចំណុចស្នូលនៃការបង្កើតថ្មីរបស់ពួកយើង គឺជាការរចនាប្រកបដោយការគិតគូរខ្ពស់ ដោយមានការបែងចែកតំបន់ថ្មើរជើង និងតំបន់ចរាចរណ៍ប្រកបដោយភាពឈ្លាសវៃ ដែលធានាបាននូវផាសុកភាព និងសុវត្ថិភាពខ្ពស់សម្រាប់អ្នករស់នៅទីនេះ។
បុរី Dragon Land 598 មិនមែនគ្រាន់តែជាតំបន់លំនៅដ្ឋានប៉ុណ្ណោះទេ។ បុរីនេះ គឺជាអ្នកតំណាងនៃប្រណិតភាពបែបទំនើប។ វីឡានីមួយៗនៅក្នុងគម្រោងរបស់យើង គឺជាសក្ខីភាពនៃភាពសមសួនបែបទំនើប និងមានមុខងារដ៏សំបូរបែប។ អ្នករស់នៅទីនេះត្រូវបានស្វាគមន៍មកកាន់ពិភពដ៏ប្រណិត ដោយមានជណ្តើរយន្តឯកជន អាងហែលទឹកដ៏ប្រណិត បារនៅជាន់លើ និងបន្ទះសូឡាទំនើប ដែលទាំងអស់នេះរួមចំណែកដល់ការរស់នៅប្រកបដោយនិរន្តរភាព និងភាពងាយស្រួល។ ការប្ដេជ្ញាចិត្តដ៏មុះមុតរបស់យើងចំពោះប្រណិតភាព គឺបានបង្ហាញឱ្យឃើញសូម្បីតែនៅក្នុងសោភ័ណភាពផ្នែកខាងក្រៅ ដែលបានផ្តោតទៅលើពណ៌មាសដើម្បីបំពេញបន្ថែមលើការរចនាស្ថាបត្យកម្ម ដើម្បីបង្កើតបរិយាកាសដែលទាន់សម័យ និងសមសួន។
បុរី Dragon Land 598 មិនត្រឹមតែជាកន្លែងរស់នៅប៉ុណ្ណោះទេ។ វាគឺជាការសំគាល់ នៃភាពជឿនលឿន ដែលមានការគួបផ្សំគ្នារវាងការច្នៃប្រឌិត និងប្រណិតភាពដើម្បីកំណត់កម្រិតស្តង់ដារថ្មីសម្រាប់ការរស់នៅដ៏ថ្លៃថ្នូរ។ ចូលរួមជាមួយយើងក្នុងការទទួលយកបទពិសោធន៍នៃការរស់នៅបែបអភិជន ដែលរាល់ការរចនាទាំងអស់ត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ដើម្បីផ្តល់ជូននូវបទពិសោធន៍លំនៅដ្ឋានដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍។ សូមស្វាគមន៍មកកាន់ទិដ្ឋភាពនៃការរស់នៅដ៏ប្រណិតរបស់បុរី Dragon Land 598។
ដៃគូសហការ