
កម្មវិធីរាត្រីសប្បុរសធម៌ Angkor Gala Night
ក្រុមហ៊ុនដ្រេហ្គនលែន 598 មានមោទនភាព និងសេចក្តីសោមនស្សរីករាយជាពន់ពេក ដែលបានរួមចំណែកនិង អញ្ជើញចូលរួមក្នុង “កម្មវិធីរាត្រីសប្បុរសធម៌ Angkor Gala Night” នារាត្រីថ្ងៃទី 13 ធ្នូ 2023 ដែលជាព្រឹត្តិការណ៍កិត្តិយសសហការរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ (Angkor Digital Culture Council) និងមូលនិធិ DPB (DBB Foundation) ។ ហើយគោលបំណងនៃកម្មវិធី និងថវិកាដែលបានទទួលនារាត្រីនេះ នឹងឆ្ពោះទៅរកបុព្វហេតុដ៏ថ្លៃថ្លា ក្នុងការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយផ្តល់ការថែទាំសុខភាពសំខាន់ៗដល់កុមារ។
លើសពីនេះទៅទៀតក្រុមហ៊ុនដ្រេហ្គនលែន 598 ពិតជាមានមោទនភាព និងមានកិត្តិយសក្នុងការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌នេះ ស្របតាមការប្តេជ្ញាចិត្តរបស់យើងចំពោះទំនួលខុសត្រូវក្នុងកិច្ចការសង្គម និងសូមកោតសរសើរដល់ថ្នាក់ដឹកនាំជាតិ និងអន្តរជាតិដែលបានបង្កើតនូវកម្មវិធីដ៏អស្ចារ្យនេះផងដែរ។