ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ដៃគូយុទ្ធសាស្រ្តរវាង ក្រុមហ៊ុន ដ្រេហ្គន លេន អ៉ិនវេសម៉ិន ឯ.ក និង ក្រុមហ៊ុន ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក និង ធនាគារ ហ្វីលីព ភីអិលស៊ី

ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ដៃគូយុទ្ធសាស្រ្តរវាង ក្រុមហ៊ុន ដ្រេហ្គន លេន អ៉ិនវេសម៉ិន ឯ.ក និង ក្រុមហ៊ុន ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក និង ធនាគារ ហ្វីលីព ភីអិលស៊ី

ភ្នំពេញ ថ្ងៃទី15 ខែមីនា ឆ្នាំ2023 - ក្រុមហ៊ុន ដ្រេហ្គន លេន អ៉ិនវេសម៉ិន ឯ.ក បានប្រារព្ធ ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ដៃគូយុទ្ធសាស្រ្តរវាង ក្រុមហ៊ុន ដ្រេហ្គន លេន អ៉ិនវេសម៉ិន ឯ.ក និង ក្រុមហ៊ុន ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក និង ធនាគារ ហ្វីលីព ភីអិលស៊ី។ គោលបំណងនៃការចុះអនុស្សរណៈ នៃការយោគយល់នេះផងដែរ គឺដើម្បីពង្រីកវិសាលភាពរួមនៃ ទីផ្សារ ផលិតផល សេវាកម្ម និង កិច្ចសហប្រតិបត្តិការរវាង ក្រុមហ៊ុន ដ្រេហ្គន លេន អ៉ិនវេសម៉ិន ឯ.ក និង ក្រុមហ៊ុនហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក និង ធនាគារ ហ្វីលីព ភីអិលស៊ី។  ជាពិសេសគឺការទាក់ទាញនូវអ្នកវិនិយោគអន្តរជាតិ ក្នុងការកសាងភាពជឿជាក់ លើអចលទ្រព្យក្នុងទីផ្សារកម្ពុជា។ ទៀតសោត ភាពជាដៃគូយុទ្ធសាស្ត្រនេះ មានគោលបំណងជួយសម្រួលដល់អតិថិជនបរទេសក្នុងការ វិនិយោគលើគម្រោង ដ្រេហ្គន លេន តាមរយៈក្រុមហ៊ុន ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក និងអតិថិជននានាក្នុងការទទួលយកឥណទានគេហដ្ឋានជាមួយនឹងអត្រាការប្រាក់សមរម្យ តាមរយៈធនាគារ ហ្វីលីព ភីអិលស៊ី។ ជាមួយនឹង ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ដៃគូយុទ្ធសាស្រ្ត នេះ អតិថិជនក្នុងស្រុក និងបរទេសទាំងអស់អាច ទទួលបានប្រាក់កម្ចីរហូតដល់ 80% ជាមួយធនាគារ ហ្វីលីព ភីអិលស៊ី ។ បន្ថែមពីលើនេះ ក្រុមហ៊ុន ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក  ក៏អាចជួយសម្របសម្រួលដល់អ្នកទិញអចលនទ្រព្យជាជនបរទេស ជាមួយនឹងសេវាកម្មបរធនបាលកិច្ចអចលទ្រព្យ។