ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ដៃគូយុទ្ធសាស្រ្តរវាង បុរី Dragon Land 598 និង CB Insurance

ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ដៃគូយុទ្ធសាស្រ្តរវាង បុរី Dragon Land 598 និង CB Insurance

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន ដ្រេហ្គន លេន អ៉ិនវេសម៉ិន ឯ.ក បានប្រារព្ធ ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ដៃគូយុទ្ធសាស្រ្តរវាង បុរី Dragon Land 598 និង ក្រុមហ៊ុនធានារ៉ាប់រងទូទៅ CB ។ គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់នេះផងដែរ គឺដើម្បីពង្រីកវិសាលភាពរួមនៃ ទីផ្សារ ផលិតផល សេវាកម្ម និងកិច្ចសហប្រត្តិការរវាង បុរី Dragon Land 598 និង ក្រុមហ៊ុនធានារ៉ាប់រងទូទៅ  CB ជាពិសេសដើម្បីបង្កើតនូវការផ្តល់ជូនយ៉ាងពិសេសនានា ជូនអតិថិជននៃ ក្រុមហ៊ុនទាំងពីរផងដែរ ។​មួយវិញទៀតសោត កិច្ចប្រតិបតិ្តការយោគយល់នេះក៏ក្នុងបំណង ដើម្បីអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យ ជាពិសេសការរស់នៅ បែបវីឡាប្រណិតទាន់សម័យ ក្នុងប្រទេសកម្ពុជា ពីគម្រោងបុរី Dragon Land 598  រួមផ្សំទាំងការស្វែងយល់នូវអត្ថប្រយោជន៍ នៃការធានារ៉ាប់រង ពីសំណាក់CB Insurance ជូនដល់អតិថិជន ។

ជាមួយគ្នានេះដែរ បុរី Dragon Land 598 ជាគម្រោងរស់នៅដ៏ប្រណិត និងដំបូងគេបំផុតនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ដែលបែងចែក ការរស់នៅរវាងផ្លូវសួនលំហែបែបធម្មជាតិ  និង ផ្លូវចរាចរណ៍ដែលធ្វើឲ្យ ការរស់នៅកាន់តែមាន ផាសុខភាព និង​សុវត្ថិភាព ។ រចនាបទនៃវីឡា នីមួយៗ មានបំពាក់នូវគ្រឿងបរិក្ខាទំនើប មានជណ្តើរយន្តឯកជន អាងហែលទឹក បន្ទប់កម្សាន្តនានា និងចំណតយានយន្តធំទូលាយ មិនត្រឹមតែប៉ុណ្ណោះ គម្រោងដ៏ប្រណិតនេះ មានមុខងារផ្សារ ភ្ជាប់ទំនាក់ទំនង រវាងសមាជិកគ្រួសារជាមួយសហគមន៍ និងសមាជិកគ្រួសារជាមួយ ធម្មជាតិ ដែលមានដើមឈើជា ច្រើនផ្ដល់ម្លប់ត្រឈៃ វាលស្មៅដ៏ស្រស់ត្រកាល សួនបាញ់ទឹក កន្លែងហាត់ប្រាណ សួនកំសាន្តកុមារ និង កន្លែងវាយកូនហ្គោលផងដែរ ។

រីឯក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី បានបង្កើតឡើងនៅឆ្នាំ 2018 ជាក្រុមហ៊ុនមានវិជ្ជាជីរៈពេញលេញក្នុងវិស័យ ធានារ៉ាប់រងនៅកម្ពុជា ។ លើសពីនេះទៅទៀត ក្នុងការពង្រឹងនូវចក្ខុវិស័យរបស់ខ្លួន ក្រុមហ៊ុនតែងតែយកចិត្តទុក ដាក់លើការកសាងសម្ថតភាព​ និងការបណ្តះបណ្តាលបុគ្គលិក ដែលប្រកបដោយក្រមសីលធម៌ និងបទ ប្បញ្ញត្តិវិជ្ជាជីវៈធានារ៉ាប់រង បណ្តាញចែកចាយ វិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ជាពិសេសដើម្បីផ្តល់នូវ ផលិតផល និងសេវាកម្មនៃប្រព័ន្ធធានារ៉ាប់រងដ៏រឹងមាំជូនអតិថិជន ។

ជាចុងក្រោយភាពជាដៃគូមួយនេះនឹងធ្វើឱ្យភាគីទាំងសងខាងអាចរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងស្មារតីធ្វើ ឱ្យប្រសើរឡើង និងរីកចម្រើនរួមគ្នា។ ក្រុមហ៊ុន ដ្រេហ្គន លេន អ៉ិនវេសម៉ិន ឯ.ក មានមោទនភាពក្រៃលែង និងមានសេចក្តីសោមនស្សរីករាយដែលបានចុះអនុស្សរណៈនៃការយោគយល់ មួយនេះជាមួយក្រុមហ៊ុន CB Insurance៕

សម្រាប់ព័ត៌មានបន្ថែមពីគម្រោង លោកអ្នកអាចអញ្ជើញមកការិយាល័យលក់របស់យើង ដែលមានទីតាំងនៅ តាមបណ្តោយវិថី ជា សុផារ៉ា 598 ឈៀងជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬតាម​