អបអរសាទរការបញ្ចប់គ្រោងសាងសង់ផ្ទះអាជីវកម្មជាស្ថាពរ

អបអរសាទរការបញ្ចប់គ្រោងសាងសង់ផ្ទះអាជីវកម្មជាស្ថាពរ

នៅល្ងាចថ្ងៃទី 26 ខែមីនា ឆ្នាំ 2023 ក្រុមហ៊ុន ដ្រេហ្គន លែន អ៉ិនវេសម៉ិន ឯ.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យនៅកម្ពុជា បានប្រារព្ធបញ្ចប់គ្រោងសាងសង់ដំណាក់កាលទី 1 និងការប្រកាសបើកគម្រោងទី2 ។ ហើយសម្រាប់គម្រោងទី2 នេះដែលជាការវិនិយោគបន្ថែមទៅលើអគារស្នាក់នៅ ខុនដូ(Condo) អគារការិយាល័យ និងផ្សារទំនើប ។ ពីនាយកប្រតិបត្តិលោក Jackey Tang បានបន្ថែមថា ការបើកដំណើរការ គម្រោងថ្មីនេះ យើងខ្ញុំរំពឹងថានឹងបង្កើតសក្តានុពល និង ការចាប់អារម្មណ៍ច្រើនពីអតិថិជនដែលកំពុងស្វែងរក ជម្រើសលំនៅដ្ឋានប្រកបដោយគុណភាព ការរស់នៅថ្មី និងទំនើប ហើយយើងខ្ញុំក៏សូមអរគុណ អតិថិជនដែលតែងតែគាំទ្រ និងជឿជាក់លើក្រុមហ៊ុន ដ្រេហ្គន លែន អ៉ិនវេសម៉ិន ឯ.ក ដែលទាំងនេះគឺជា កម្លាំងចិត្តយ៉ាងពិសេស សម្រាប់យើងខ្ញុំក្នុងការអភិវឌ្ឍន៍ និងផ្តល់ជូននូវការរស់នៅបែបថ្មី គុណភាព ទំនើបទាន់សម័យ និងផាសុកភាពជូនលោកអ្នក ។